ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រឹទ្ធាចារ្យបដិវត្តន៍ វីរអ្នកម្តាយវៀតណាម វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ សាច់ញាតិយុទ្ធជនពលី និងអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅក្នុងជំនួប (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា ការថែទាំដល់សុខភាព ជីវភាពទាំងខាងសម្ភារៈ ទាំងខាងស្មារតីសម្រាប់អ្នកមានគុណូបការៈ តែងតែទទួលបានការយកចិត្តទុកដាក់ពិសេស ហើយជាភារកិច្ចនយោបាយសំខាន់និងជាប្រចាំរបស់បក្ស រដ្ឋ និងប្រព័ន្ធនយោបាយទាំងមូល។ គោលនយោបាយស្តីពីអ្នកមានគុណូបការៈតែងតែត្រូវបានបំពេញឥតខ្ចោះ។ ចលនានៃការតបស្នងសងគុណបានរីកសាយភាយពាសពេញប្រទេសជាមួយនឹងកម្មវិធីជាក់ស្តែង។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសំណេះសំណាលជាមួយគណៈប្រតិភូអ្នកមានគុណូបការៈចំពោះបដិវត្តន៍ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច បន្តពិនិត្យឡើងវិញឱ្យកាន់តែទូលំទូលាយនូវគោលនយោបាយដែលទាក់ទងនឹងអ្នកមានគុណូបការៈ គ្រួសារទទួលរបបពីរដ្ឋ និងស្នើដំណោះស្រាយសម្រាប់បញ្ហាជំពាក់ជំពិនឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត៕

បកប្រែដោយ Thanh Cong