តាមការគ្រោងទុក វ៉ាក់សាំង Moderna ចំនួន ៣ លានដូសដែលសហរដ្ឋ​អាមេរិកផ្តល់ជូនវៀតណាមតាមរយៈយន្ដការ COVAX នឹងមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ២៥ ខែកក្កដា ខាងមុខនេះ។  លោកស្រីក៏អះអាងផងដែរថា ការទូតវ៉ាក់សាំងក្នុងរយៈពេលកន្លងមកត្រូវបានអនុវត្ដយ៉ាងប្ដូរផ្ដាច់និងបន្ទាន់ ក្រោមការដឹកនាំនិងការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងកិច្ចខិតខំប្រឹងប្រែងពីក្រសួងនិងស្ថាប័នជាច្រើនដើម្បីឆ្ពោះទៅគោលដៅចាក់វ៉ាក់សាំងជូន​​ប្រជាពលរដ្ឋចំនួន ៧០% នៅឆ្នាំ ២០២១។

leftcenterrightdel
 

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះ​ បណ្តាប្រទេស​ អង្គការអន្តរជាតិ និងដៃគូនានា​បានសន្យានឹងផ្ដល់វ៉ាក់សាំងចំនួន ១៥០ លានដូស ជូនប្រទេសវៀតណាម។ រហូតមកដល់ពេលនេះ វៀតណាមបានទទួលការជួយគាំទ្រវ៉ាក់សាំងជាង ៨ លានដូសពីបណ្តាប្រទេស ដៃគូ និងអង្គការអន្តរជាតិនានា។ ក្រៅពីនេះ វៀតណាមក៏ទទួលបានការជួយគាំទ្រជាឧបករណ៍វេជ្ជសាស្ដ្រពីអង្គការយូនីសេហ្វ ប្រទេស ឡាវ កម្ពុជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី អាល្លឺម៉ង់ និងអារ៉ាប៊ីសាអូឌីត។

ទន្ទឹមនឹងការអនុវត្ត “ការទូតវ៉ាក់សាំង”  វៀតណាមក៏បានផ្តោតលើការស្វែងរកឱកាសសហប្រតិបត្តិការ ស្រាវជ្រាវ អភិវឌ្ឍន៍ និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងក្នុងស្រុកផងដែរ។

ក្រសួងការបរទេសកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលលើការចរចា និងសហការជាមួយដៃគូនានា​ដូចជាសហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី គុយបា អុីស្រាអែល អង់គ្លេស និងអាល្លឺម៉ង់ក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ក៏ដូចជាថ្នាំព្យាបាល Covid-19 ផងដែរ៕

បកប្រែដោយ Pham Diep