ការសន្និដ្ឋានខាងលើត្រូវបានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការណែនាំផលិតផលកសិកម្ម និងផ្លែឈើរបស់វៀតណាមនៅលើទីផ្សារចក្រភពអង់គ្លេសដែលរៀបចំឡើងដោយការិយាល័យពាណិជ្ជកម្មវៀតណាមនៅចក្រភពអង់គ្លេស ដោយមានការចូលរួមពីសហគ្រាសនាំចូល និងនាំចេញផលិតផលកសិកម្មនៃប្រទេសទាំងពីរ។

សិក្ខាសាលាបានបង្កើតឱកាសសម្រាប់សហក្រាសនាំចេញផលិតផលកសិកម្ម និងផ្លែឈើរបស់វៀតណាមណែនាំផលិតផលរបស់ខ្លួនដោយផ្ទាល់ដល់សហគ្រាសនាំចូលអង់គ្លេស និងចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ ផលិតផលវៀតណាមដែលបានណែនាំនៅក្នុងសិក្ខាសាលានោះរួមមានចេក ស្រកានាគ ស្វាយ បឺរ ម្នាស់ ត្របែក គូលែន មៀន ខ្នុរ ដូង ស្វាយចន្ទី ម្រេច កាហ្វេ។ ល។

leftcenterrightdel
ផលិតផលចេករបស់ក្រុមហ៊ុន DOVECO ត្រូវបានណែនាំនៅក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

ថ្លែងក្នុងសិក្ខាសាលានោះ លោក Ta Hoang Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប - អាមេរិក នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានចូលជាធរមាននោះ ទំហំពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនយ៉ាងអស្ចារ្យដោយមានតម្លៃសរុបសម្រេចបាន ៣.៣ ពាន់លានដុល្លារ។ ក្នុងឆមាសទី១ នៃឆ្នាំនេះ បាន​កើនឡើង ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនាំចេញរបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេសសម្រេចបាន ២.៩ ពាន់លានដុល្លារ កើនឡើង ២៩%  បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។ យោងតាមលោក Ta Hoang Linh ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងអង់គ្លេសបាននាំមកនូវឱកាសជាច្រើនដល់ការពង្រីកទីផ្សារសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះជំរុញទំនាក់ទំនងពាណិជ្ជកម្មដ៏ទូលំទូលាយ យូរអង្វែង និងស្ថិរភាពរវាងភាគីទាំងពីរ៕

បកប្រែដោយ Duy Hoan