វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនបំផុតនៅលើពិភពលោក
កប.អនឡាញ - នៅថ្ងៃទី ១៥ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានផ្សាយថា របាយការណ៍វិនិយោគឆ្នាំ ២០២១ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) ទើបប្រកាសថា ក្នុងឆ្នាំ ២០២០ ជាលើកដំបូងដែលវៀតណាមស្ថិតក្នុងក្រុមប្រទេសចំនួន ២០ ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនបំផុតនៅលើពិភពលោក។