យោងតាមយន្តការនៃការបញ្ជាក់ប្រភពដើមទំនិញដែលមានចែងក្នុងកិច្ចព្រមព្រៀង UKVFTA បានកំណត់ថា អ្នកនាំចេញណាក៏ត្រូវបានអនុញ្ញាតឲ្យបញ្ជាក់ដោយខ្លួនឯងពីប្រភពដើមទំនិញនាំចេញរបស់វៀតណាមដែលមានតម្លៃក្រោម ៦,០០០ អឺរ៉ូ។ ទំនិញដែលមានតម្លៃជាង ៦,០០០ អឺរ៉ូឡើងទៅ ត្រូវទទួលបានវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ពីស្ថាប័ន និងអង្គការដែលទទួលការផ្ទេរសិទ្ធិពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ទន្ទឹមនឹងនោះ ទំនិញនាំចូលមកវៀតណាមដែលមានតម្លៃក្រោម ៦,០០០ អឺរ៉ូ អ្នកនាំចេញណាក៏ត្រូវបានអនុញ្ញាតឲ្យបញ្ជាក់ប្រភពដើមដោយខ្លួនឯង។ ចំពោះទំនិញដែលមានតម្លៃជាង ៦,០០០ អឺរ៉ូឡើងទៅ មានតែអ្នកនាំចេញដែលមានលក្ខណៈគ្រប់គ្រាន់ស្របតាមបទប្បញ្ញត្តិរបស់ចក្រភពអង់គ្លេស ទើបបានបញ្ជាក់ប្រភពដើមដោយខ្លួនឯង។ សារាចរណែនាំនឹងចូលជាធរមានចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ តទៅ៕

បកប្រែដោយ Thuy Anh