កម្មវិធីគំនិតផ្តួចផ្តើមរបស់យុវវ័យវៀតណាមទូទាំងអឺរ៉ុប បានឆ្ពោះទៅយុវវ័យមានអាយុពី ១៨ ដល់ ៣០ ឆ្នាំនៅទូទាំងសកលលោក ដែលយកចិត្តទុកដាក់លើវិស័យបច្ចេកទេស ចាប់ផ្ដើមការធ្វើអាជីវកម្ម ផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងកសាងទីក្រុងឆ្លាត។

leftcenterrightdel
វេទិកានៃគំនិតផ្តួចផ្តើមរបស់យុវវ័យវៀតណាមទូទាំងអឺរ៉ុប (រូបថត៖ vov.vn)

វេទិកាត្រូវបានរៀបចំឡើងក្នុងបំណងជម្រុញការកសាងគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍទីក្រុងរបស់វៀតណាមក្លាយទៅជាទីក្រុងផ្លាស់ប្ដូរថ្មី ឆ្លាត និងជាកន្លែងគួរឲ្យរស់នៅ កសាងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតក្នុងបរិបទនៃជំងឺ Covid-19។

លោក Hoang Dinh Thang ប្រធានសហព័ន្ធនៃសមាគមវៀតណាមនៅអឺរ៉ុប សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមានប្រភពជំនួយជាច្រើនសម្រាប់យុវវ័យវៀតណាម រួមទាំងគោលការណ៍របស់បក្ស និងរដ្ឋវៀតណាម ស្ដីពីបញ្ហាផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ការលើកទឹកចិត្តក្នុងដំណើរការធ្វើអាជីវកម្ម ប្រពៃណីសង្វាតរៀនសូត្រ និងការយកចិត្តទុកដាក់ពីសហគ្រាសក្នុងនិងក្រៅប្រទេស៕

បកប្រែដោយ Thuy Anh