នៅក្នុងពិធីនេះ  លោក Nguyen Van Tam អនុប្រធានសមាគមន៍អាណិកជនវៀតណាមប្រចាំសាធារណរដ្ឋឆែក និងលោកស្រី Ta Pham Bich Thuy សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការសមាគមន៍អាណិកជនវៀតណាមនៅសាធារណរដ្ឋឆែក និងជាប្រធានសមាគមន៍នារីវៀតណាមនៅសាធារណរដ្ឋឆែកបានផ្តល់ថវិកា ៥០០ លានដុងដើម្បីជួយគាំទ្រដល់មូលនិធិវ៉ាក់សាំង Covid-19។

leftcenterrightdel

លោក Pham Quang Hiអនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកអាណិកជនវៀតណាម

នៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកអាណិកជនវៀតណាម លោក Pham Quang Hieu បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាល្អ ការគាំទ្រ ការចែករំលែកពីប្រជាជនវៀត​ណាមនៅសាធារណរដ្ឋឆែកបានពួតដៃជាមួយជនរួមជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

លោក Nguyen Van Tam បានមានប្រសាសន៍ថា អំណោយរបស់បងប្អូនប្រជាជននៅសាធារណរដ្ឋឆែកនេះ ទោះបីជាមានតម្លៃមិនធំធេងក៏ដោយ ក៏វាបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់អាណិកជនចំពោះប្រទេសជាតិ៕

បកប្រែដោយ Pham Diep