leftcenterrightdel
លោក Pham Quang Hieu ទទួលថវិកា និងសម្ភារៈជួយគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់សហគ្រាសនៃអាណិកជនវៀតណាម 

ថ្លែងនៅក្នុងពិធី លោក Pham Quang Hieu អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស បានថ្លែងអំណរគុណចំពោះការរួមវិភាគទានដ៏សំខាន់ និងទាន់ពេលវាលារបស់សហគ្រាសនៃអាណិកជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក្នុងប្រទេស ហើយបញ្ជាក់ថា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនឹងបញ្ជូនថវិកា និងសម្ភារៈនេះដល់មូលនិធិវ៉ាក់សាំងការពារ Covid-19 និងគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចនៅតំបន់កំពុងផ្ទុះជំងឺរាតត្បាត។

លោក Pham Quang Hieu បានឲ្យដឹងថា ដោយជួយជ្រោមជ្រែងការអំពាវនាវរបស់លោកប្រធានរដ្ឋ លោកនាយករដ្ឋមន្រ្តី គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រសួងការបរទេស អាណិកជនវៀតណាមនៅប្រទេសជុំវិញពិភពលោក ដូចជា អាមេរិក កម្ពុជា ថៃ ឡាវ អាល្លឺម៉ង់ រុស្ស៊ី ជាដើម បានបរិច្ចាគយ៉ាងសកម្មដល់មូលនិធិវ៉ាក់សាំងការពារ Covid-19៕

បកប្រែដោយ Thuy Anh