leftcenterrightdel
ស្តង់ទំនិញលក់នៅកន្លែងប្រព្រឹត្តទៅកម្មវិធី (រូបថត៖ vovworld.vn)

កម្មវិធីនេះមានសកម្មភាពជាច្រើន ដូចជា៖ ការស្ទង់មតិអំពីតម្រូវការប្រើប្រាស់កសិផលរបស់ខេត្តនិងក្រុងនានា; រៀបចំកន្លែងលក់ផលិតផលកសិកម្មដោយផ្ទាល់និងតាមបណ្តាញអនឡាញផង ក៏ដូចជារៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការលក់ផលិតផលកសិកម្មតាមអនឡាញ។ យោងតាមលេខាទី១ នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Anh Tuan បានឲ្យដឹងថា  ជាមួយនឹងការផ្សាភ្ជាប់កសិផលតាមរយៈលក់ដោយផ្ទាល់និងការលក់តាមអនឡាញ សម្ព័ន្ធយុវជនបានសហការជាមួយក្រសួង អង្គការនយោបាយសង្គម ដើម្បីប្រើប្រាស់កម្លាំងពលំនៃប្រព័ន្ធនិងទាញយកអត្ថប្រយោជន៍ ពីការផ្លាស់ប្តូរឌីជីថលដើម្បីគាំទ្រដល់ការប្រើប្រាស់ផលិតផលកសិកម្មដែលមានប្រសិទ្ធភាពបំផុតក្នុងបរិបទនៃជំងឺរាតត្បាតនេះ។

នៅចំពោះមុខ តាមទីកន្លែងលក់ផលិតផលកសិកម្មនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ គណៈកម្មាធិការរៀបចំនឹងផ្សព្វផ្សាយតាមអ៊ិនធឺរណែត លើបណ្តាញសង្គម ដើម្បីណែនាំផ្សព្វផ្សាយនិងលក់ផលិតផលកសិកម្មតាមស្តង់ដារ VietGAP នៅវេលាម៉ោង ២០ ថ្ងៃទី ៩ និងទី ១០ ខែមិថុនា៕

តាម vovworld.vn