leftcenterrightdel
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឧបត្ថម្ភថវិកាចំនួន ៣០០ លានដុងដល់មូលនិធិវ៉ាក់សាំងបង្ការកូវីដ-១៩ (រូបថត៖ vov.vn)

គ្រូបង្វឹក Park Park-seo បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងអ្នកគាំទ្រវៀតណាមមួយចំនួនធំ ដែលតែងតែផ្តល់ឱ្យក្រុមបាល់ទាត់បុរសជម្រើសជាតិនូវមនោសញ្ចេតនា ការលើកទឹកចិត្តខាងស្មារតី ដើម្បីក្រុមជម្រើសជាតិជំនះការលំបាកនិងឧបសគ្គ។

ក្នុងរយៈពេលកន្លងមក ជ័យជំនះនីមួយៗ របស់ក្រុមសុទ្ធតែបង្កប់ជាមួយស្មារតីរបស់វៀតណាម នោះជាសាមគ្គីភាព ភាពអត់ធ្មត់ ការប្តេជ្ញាចិត្តនិងវិន័យ ការសម្រេចបានគោលដៅដែលបានដាក់ចេញ។ គ្រូបង្វឹកលោក Park Park-seo ជឿជាក់ថា ស្មារតីសាមគ្គីភាពរបស់វៀតណាមនឹងត្រូវបានលើកកម្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីបន្តបង្កើតឡើងជ័យជម្នះវៀតណាម៕

តាម vovworld.vn