leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ vnanet.vn)

នៅវៀតណាម បន្ទាប់ពីរយៈពេលជាង ៣០ ថ្ងៃ ដែលមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងសហគមន៍នោះ កាលពីថ្ងៃទី ២៩ ខែមេសា បានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៣ នាក់ ក្នុងសហគមន៍ ដែលពាក់ព័ន្ធនឹងខេត្ត Ha Nam ហើយហានិភ័យនៃផ្ទុះរាលដាលជំងឺគឺខ្ពស់ណាស់។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និងបុគ្គលគ្រប់រូបបន្តជ្រួតជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវទស្សនៈ “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចជាប្រយុទ្ធប្រឆាំងខ្មាំនឹងងសត្រូវអញ្ចឹង” ដោយដាក់ផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជាតិសុខភាពរបស់ប្រជាជន និងសហគមន៍ជាចម្បង ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមបទប្បញ្ញត្តិ។ បណ្តាខេត្តនិងទីក្រុងចំណុះមជ្ឈិមត្រូវអនុវត្តវិធានការណ៍ជាបន្ទាន់ ដោយតម្រូវឱ្យមានការពាក់ម៉ាស់នៅពេលចាកចេញពីផ្ទះ និងគោរពយ៉ាងតឹងរឹងនូវតម្រូវការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តពង្រឹងការងារត្រួតពិនិត្យព្រំដែន ផ្លូវគោក ផ្លូវទឹក ព្រមទាំងគ្រប់គ្រងយ៉ាងតឹងរឹងនូវរាល់សកម្មភាពឆ្លងដែន ក៏ដូចជាទប់ស្កាត់ស្ថានភាពឆ្លងដែនខុសច្បាប់ផងដែរ៕

តាម vovworld.vn