leftcenterrightdel
(រូបថតឧទាហរណ៍៖ ទស្សនាវដ្តីហិរញ្ញវត្ថុ)

បើយោងទៅតាមអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Le Duy Binh ឲ្យដឹងថា ក្នុងរយៈពេលខាងមុខអាចរំពឹងថានឹងមានការអភិវឌ្ឍលើវិស័យមួយចំនួន៖ ទីមួយគឺវិស័យកែច្នៃ ផលិតកម្ម និងផលិតកម្មឧស្សាហកម្មសម្រាប់ការនាំចេញ ដោយ​សា​តែតម្រូវការរបស់​ពិភពលោកកំពុងមានការ​ងើបឡើងវិញ រួមទាំង​ការ​​​ប្តូរ​ខ្សែសង្វាក់ផលិតកម្មមួយចំនួនទៅកាន់​វៀតណាម។

ទី ២ ផលិតផលដែលផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុកនឹងអាចអភិវឌ្ឍបាន។ ទីបី វិស័យកសិកម្មនៅតែបន្តធានាបាននូវភាពធន់ដ៏រឹងមាំរបស់ខ្លួន។ វិស័យកសិកម្មកំពុងឆ្ពោះទៅរកទីផ្សារក្រៅប្រទេសដើម្បីទទួលបានតំលៃបន្ថែមខ្ពស់ជាងទៀតនៅក្នុងវិស័យកសិកម្ម”។

លើសពីនេះទៀត ប្រសិនបើជំងឺរាតត្បាតត្រូវបានគ្រប់គ្រង សេវាកម្មពាក់ព័ន្ធមួយចំនួនដូចជាទេសចរណ៍នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស។ ទាក់ទងនឹងនោះគឺជាវិស័យភស្តុភារ ដែលក្នុងនោះការដឹកជញ្ជូន និងសេវាកម្មផ្សេងទៀតនឹងងើបឡើងវិញបន្តិចម្តងៗ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ៕

បកប្រែដោយ Duy Hoan