នោះគឺសមូហភាពនារីនៃវិទ្យាស្ថានគីមីវិទ្យាសមាសធាតុធម្មជាតិ ចំណុះបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ដោយមានការស្រាវជ្រាវជាច្រើនដែលត្រូវបានអនុវត្តក្នុងជីវភាពរស់នៅ សំដៅបម្រើ ថែទាំ និងការពារសុខភាពរបស់សហគមន៍។

leftcenterrightdel
ពិធីប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២០ (រូបថត៖ hanoimoi.com.vn)

បុគ្គលម្នាក់ដែលទទួលបានពានរង្វាន់នេះ គឺលោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Truong Thanh Huong គ្រូបង្រៀនជាន់ខ្ពស់នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ដោយមានស្នាដៃស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជាច្រើនដែលផ្ទេរទៅមូលដ្ឋានសុខា ភិបាល។ លោកស្រីបានចែករំលែកថា៖ “ពានរង្វាន់នេះជាកម្លាំងចលករចំពោះវេជ្ជបណ្ឌិតវ័យក្មេង។ ក្រៅពីនោះ ពានរង្វាន់ក៏ជួយលើកកំពស់ជំនឿជឿជាក់ពីអ្នកជម្ងឺលើយើងខ្ញុំក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជម្ងឺសម្រាប់ពួកគេផងដែរ”៕

បកប្រែដោយ Thanh Cong