leftcenterrightdel
តារាងចំណាត់ថ្នាក់នៃ "សន្ទស្សន៍អំណាចទន់សកល" ឆ្នាំ២០២១ (រូប​ថត៖ Brand Finance)

“បើវាយតម្លៃជាលក្ខណៈសត្យានុម័ត វៀតណាមបានឆ្លើយតបយ៉ាងល្អចំពោះជំងឺរាតត្បាត។ ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាស្លាប់ដោយ Covid-19 ទាបបំផុតនៅក្នុងពិភពលោក។ មិនត្រឹមតែមានការឆ្លើយតបនឹងជំងឺរាតត្បាតដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងវៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនតិចដែលមានអត្រាកំណើនវិជ្ជមាននៅឆ្នាំ ២០២០។ តារាងចំណាត់ថ្នាក់ "សន្ទស្សន៍អំណាចទន់សកល" ផ្អែកលើការស្ទង់មតិពីមនុស្សជាង ៧៥.០០០ នាក់ (ទាំងពលរដ្ឋ និងអ្នកជំនាញ) នៅក្នុងប្រទេសជាង ១០០ នៅជុំវិញពិភពលោក។ “អំណាចទន់” បើយោងទៅតាម Brand Finance វាគឺជាសមត្ថភាពក្នុងការជះឥទ្ធិពលរបស់ប្រទេសមួយលើឆាកអន្តរជាតិ “តាមរយៈការទាក់ទាញ និងការបញ្ចុះបញ្ចូល”៕

បកប្រែដោយ Duy Hoan