នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានអនុម័តលើគំនិតផ្តួចផ្តើមចំនួន ១០ ដោយផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ាន ២០២១ ។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Quoc Khanh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 កំពុងបន្តជះឥទ្ធិពលយ៉ាងខ្លាំងនោះ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារសេដ្ឋកិច្ចផង និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតផង។

អង្គប្រជុំនេះក៏បានឯកភាពលើរបៀវារៈឆ្នាំ ២០២១ ដោយផ្តល់អាទិភាពលើវិស័យពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ និងការបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្ម ការប្រកួតប្រជែង ការការពារអ្នកប្រើប្រាស់ កម្មសិទ្ធិបញ្ញា ពាណិជ្ជកម្មអេឡិចត្រូនិច  សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ...។

leftcenterrightdel
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ២៧ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រ៊ុយណេក្នុងឆ្នាំប្រធានអាស៊ាន ២០២១ ព្រមទាំងបានអះអាងថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដើម្បីអនុវត្តគោលដៅរួមរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទន្ទឹមនឹងនោះ វៀតណាមក៏ចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 ជាមួយបណ្តាប្រទេស។

ក្រៅពីការពិភាក្សាអំពីកិច្ចសហប្រតិបត្ដិការក្នុងប្លុកអាស៊ាន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងឡាយក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូខាងក្រៅដូចជាការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន - ឥណ្ឌា (AITIGA) កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប (EU)។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តនីតិវិធីសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ឲ្យបានឆាប់ដើម្បីរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចផងនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ផង៕

បកប្រែដោយ Thanh Cong