leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son ត្រួតពិនិត្យមជ្ឈមណ្ឌលសុខាភិបាល សម្រាប់ហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vov.vn)

 

នៅមជ្ឈមណ្ឌល ICU Bach Mai ការងារសុខាភិបាលត្រូវបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមការណែនាំ។ មន្ទីរពេទ្យ Bach Mai បានបំពាក់សំភារៈបរិក្ខាពេទ្យទំនើបៗ ដូចជា៖ ម៉ាស៊ីនជំនួយបេះដូងសួត ម៉ាស៊ីនជួយដកដង្ហើមនៅហ្នឹងកន្លែង ម៉ាស៊ីនជួយដកដង្ហើមយួរដៃ និងម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថលដើម្បីការពារករណីសុខាភិបាលជាយថាហេតុ។

អង្គភាពដែលចួលរួមបម្រើការងារផ្នែកសុខាភិបាលសម្រាប់មហាសន្និបាតលើកទី ១៣ រួមមាន៖ ICU Bach Mai; មន្ទីរពេទ្យមិត្តភាព; មន្ទីរពេទ្យត្រូពិកមជ្ឈិម; CDC ទីក្រុងហាណូយ; មន្ទីរពេទ្យយោធា១០៨; ការិយាល័យសុខាភិបាលសម្រាប់ប្រតិភូជាន់ខ្ពស់៕

បកប្រែដោយ Huyen Trang