ក្នុងអត្ថបទចុះផ្សាយនៅគេហទំព័រនៃមូលនិធិ Hanns Seidel (Hanns-Seidel-Stiftung) របស់ប្រទេសអាល្លឺម៉ង់ ដែលជាមូលនិធិនយោបាយធំជាងគេរបស់អាល្លឺម៉ង់ អ្នកនិព័ន្ធ Magdalena Knödler ចាត់ទុកថា ឆ្នាំ២០២០ គឺជាឆ្នាំមានការលំបាកជាច្រើន ប៉ុន្តែវៀតណាមបានអនុវត្តល្អនូវតួនាទីជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការផ្ដល់សច្ចាប័ន​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) និងការជម្រុញទំនាក់ទំនងរវាង EU និងអាស៊ានទៅជា​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តក៏បានប្រព្រឹត្តទៅក្នុងឆ្នាំវៀតណាមបំពេញ​តួនាទីទាំងពីរនេះដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

មូលនិធិ Konrad-Adenauer (Konrad-Adenauer-Stiftung) ក៏បានចុះផ្សាយរបាយការណ៍មានចំនួន ៦ ទំព័រ ស្ដីពីមហាសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាម។ យោងតាមរបាយការណ៍បានឲ្យដឹងថា លទ្ធផលរបស់មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមនឹងកំណត់ទិសដៅគោលនយោបាយក្នុងប្រទេស កិច្ចការបរទេសនៅពេលអនាគត និងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។

របាយការណ៍បានវាយតម្លៃថា ឆ្នាំ២០២០ ជាឆ្នាំមានការលំបាកខ្លាំង ប៉ុន្តែវៀតណាមក៏បានទទួលជោគជ័យជាច្រើនដែរ។ តាមរយៈការទប់ទល់នឹងជំងឺ Covid-19 ដោយជោគជ័យ  វៀតណាមបានឆ្លើយតបយ៉ាងល្អ ចំពោះគោលនយោបាយសុខភាព និងសេដ្ឋកិច្ច បើប្រៀបធៀបទៅនឹងបណ្តាប្រទេសលើពិភពលោក ហើយទទួល​បាន​ការ​វាយតម្លៃខ្ពស់ពី​អង្គការសុខភាពពិភពលោក (WHO)។ វៀតណាមកំពុង​ក្លាយជាគោលដៅទាក់ទាញក្នុងតំបន់ និងលើពិភពលោក ដោយមាននយោបាយស្ថិរភាព និងមាន​សក្តា​នុពល​ជាច្រើន​សម្រាប់​ការវិនិយោគ៕

បកប្រែដោយ Thanh Cong