leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំ​ (រូបថត៖ vnanet.vn)

នៅឯសម័យប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើនដូចជា គោលនយោបាយ និងបទប្បញ្ញត្តិរបស់ប្រទេសទាំងពីរស្តីពីពលកម្ម ក៏ដូចជាអាទិភាពនានាផងដែរ។ ភាគីទាំងពីរបានឯកភាពជំរុញការការចរចារកិច្ចព្រមព្រៀងឲ្យបានឆាប់ និងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាឆ្នាំ២០២១ សំដៅបញ្ជូនពលករវៀតណាមទៅធ្វើការនៅប្រទេសអ៉ីស្រាអែល ក្នុងវិស័យកសិកម្ម។

អ៉ីស្រាអែលជាប្រទេសមានតម្រូវការពលករបរទេសជាច្រើន ជាពិសេសក្នុងវិស័យកសិកម្ម សុខាភិបាល សំណង់ និងភោជនីយដ្ឋាន…ខណៈដែលប្រទេសវៀតណាមមានធនធានពលកម្មច្រើន និងបានបណ្តុះបណ្តាលយ៉ាងល្អ។ ក្រៅពីនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពងាយស្រួល និងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានប្រៀបខ្លាំងជាច្រើនក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកដែរ៕

បកប្រែដោយ Pham Diep