leftcenterrightdel
ក្រុមការងារប្រគល់អំណោយដល់ប្រជាពលរដ្ឋនៅឃុំ Hien Quan

លោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងកាសែតកងទ័ពប្រជាជន និងលោក Le Khac Hiep អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន បានប្រគល់អំណោយចំនួន ៨៨ កញ្ចប់ ដល់គ្រួសារក្រីក្រ និងអំណោយចំនួន ១២៧ កញ្ចប់ ដល់គ្រួសារមានជីវភាពរស់នៅលំបាក។  ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានបានយកអំណោយចំនួន ៩៧ កញ្ចប់ របស់លោកឧត្ដមសេនីយ៍ត្រី Bui Hai Son មេបញ្ជាការនៃបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ ចែកជូនដល់គ្រួសារមានជីវភាពរស់នៅជួបការលំបាកនៅឃុំ Hien Quan ស្រុក Tam Nong ខេត្ដ Phu Tho។

សកម្មភាពទាំងនេះក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ២០២១ កំពុងខិតជិតមកដល់នាពេលឆាប់ៗនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលកាសែតកងទ័ពប្រជាជន និងមូលនិធិមនុស្សធម៌ Thien Tam បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Vingroup រៀបចំឡើងនៅតាមមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេស។  អំណោយ ១ កញ្ចប់ មានតម្លៃ ៦០ ម៉ឺនដុង  (អំណោយមានតម្លៃសរុបជិត ៩០០ លានដុង)៕

បកប្រែដោយ Pham Diep