leftcenterrightdel
រូបថតឧទាហរណ៍៖ vnanet.vn)

ដោយមានហានិភ័យទាបនៃការរីករាលដាលរោគរាតត្បាត Covid-19 វៀតណាមបានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច។ នៅឆ្នាំ ២០២០ វៀតណាមនៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតនៅលើពិភពលោក គឺកំណើនខ្ពស់ជាង ២,៩% ហើយតាមការគ្រោងទុកនឹងឈានដល់ ៦.៥% នៅឆ្នាំ២០២១។ ក្រៅពីនេះ តម្រូវការប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិកាន់តែកើនឡើងដោយមកពីប្រជាពលរដ្ឋអឺរ៉ុបបានធ្វើការក្នុងផ្ទះតាមបណ្ដាញអ៉ីនធឺរណិត និងការប្រើប្រាស់ផលិតផលដែលផលិតនៅប្រទេសវៀតណាមកាន់តែកើនឡើងក្នុងកំឡុងដាក់គម្លាតសង្គមដោយសារជំងឺរាតត្បាត។ ជាមួយគ្នានោះ វៀតណាមក៏ទទួលបានផលប្រយោជន៍ជាច្រើនពីការដាក់គម្លាតសង្គមដោយសាររោគរាតត្បាតនៅតំបន់អាស៊ីដែរ។ ហេតុដូច្នេះ វិនិយោគិនបរទេសបានចាត់ទុកវៀតណាមគឺជាប្រទេសដ៏កម្រក្នុងចំណោមប្រទេសមានសក្ដានុភាព​នា​បច្ចុប្បន្ននេះ”៕

បកប្រែដោយ Pham Diep