leftcenterrightdel
វ៉ាក់សាំង Covid-19 ទី ២ របស់វៀតណាម (​ រូបថត៖ IVAC )

លោកបណ្ឌិត Duong Huu Thai នាយកវិទ្យាស្ថាន IVAC បានឲ្យដឹងថា វ៉ាក់សាំង Covivac ត្រូវបានស្រាវជ្រាវតាំងពីខែឧសភា ឆ្នាំ ២០២០ ហើយបានធ្វើការស្រាវជ្រាវនៅប្រទេសឥណ្ឌា អាមេរិក និងវៀតណាម។ លទ្ធផលបានបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការពិសោធន៍ និងមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើតេស្ដលើមនុស្ស។

លោកសាស្ត្រាចារ្យ បណ្ឌិត Dang Duc Anh នាយកវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត បានឲ្យដឹងថា ដំណាក់កាលទី ១ នៃការធ្វើតេស្ដលើមនុស្សនឹងត្រូវបានដំណើរការនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ហើយអ្នកស្ម័គ្រចិត្ដបានចាក់វ៉ាក់សាំងនឹងត្រូវបានតាមដានក្នុងរយៈពេល ២៤ ម៉ោង។ ដំណាក់កាលទី ២ អ្នកស្ម័គ្រចិត្តនឹងត្រូវបានជ្រើសរើសនៅស្រុក Vu Thu ខេត្ដ Thai Binh ប្រទេសវៀតណាម។ សកម្មភាពនៃការពិនិត្យសុខភាព យកសំណាក ចាក់វ៉ាក់សាំង និងតាមដាននឹងត្រូវបានធ្វើនៅមណ្ឌលសុខភាពរស្រុក Vu Thu ។

ក្នុងការធ្វើតេស្ដនៃដំណាក់កាលទី ១ វៀតណាមរើសអ្នកស្ម័គ្រចិត្តមានសុខភាពល្អចំនួន ១២០ នាក់ ដែលមានអាយុពី ១៨ ដល់ ៥៩ ឆ្នាំ ដោយបែងចែកជា ៥ ក្រុម និងប្រើដូស 1mcg, 3mcg, 10mcg។ អ្នកស្ម័គ្រចិត្ដម្នាក់នឹងត្រូវបានចាក់វ៉ាក់សាំង ២ ដូសក្នុងរយៈពេលចន្លោះ ២៨ ថ្ងៃ។ 

តាមការគ្រៀងទុក ការចាក់វាក់សាំងក្នុងដំណាក់កាលទី ១ នឹងត្រូវបានធ្វើឡើងនាខែកុម្ភៈឆ្នាំ ២០២១។  ប្រសិនបើវ៉ាក់សាំងនេះឲ្យមានលទ្ធផលល្អ សុវត្ថិភាព និងមានលទ្ធភាពការពារជំងឺរាតត្បាតនោះនឹងបន្ដធ្វើតេស្ដក្នុងដំណាក់កាលទី ២៕

បកប្រែដោយ Pham Diep