តាមគម្រោង ដំណាក់កាលទី ១ មានអ្នកស្ម័គ្រចិត្តចំនួន ១២០ នាក់ អាយុពី ១៨ ដល់ ៥៩ ឆ្នាំ ដែលមានសុខភាពល្អ ចូលរួមធ្វើតេស្ត។ ការធ្វើតេ​ស្តវ៉ា​ក់សាំង Covivac លើមនុស្សមាន ៣ ដំណាក់កាល។ ដំណាក់កាលទី១ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែ។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅនាខែមេសា និងដំណាក់កាលទី៣ នឹងប្រព្រឹត្តទៅនាខែកក្កដា ឬខែសីហា ឆ្នាំ២០២១។

leftcenterrightdel
វៀតណាមធ្វើតេស្ដវ៉ាក់សាំងការពារជំងឺរាតត្បាត Covid-19 ប្រភេទទីពីរ ក្នុងដំណាក់កាលទី១ (រូបថត៖ vov.vn)

នាថ្ងៃដដែល វិទ្យាស្ថានពេទ្យយោធាវៀតណាម បន្តធ្វើតេស្ដវ៉ាក់សាំង Nano Covax ដូស  25mcg លើមនុស្សចំនួន ១៧ នាក់។ លោកសាស្ត្រាចារ្យរង បណ្ឌិត Ho Anh Son នាយករង នៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រនិងឱសថសាស្ត្រយោធា របស់វិទ្យាស្ថានពេទ្យយោធាវៀតណាម បានឲ្យដឹងថា ការធ្វើតេស្តវ៉ាក់សាំងនាថ្ងៃទី៧  ថ្ងៃទី១៤ និងថ្ងៃទី២៨ ទទួលបានលទ្ធផលល្អណាស់។ ក្រុមស្រាវជ្រាវកំពុងរៀបចំឯកសារដាក់ជូនក្រសួងសុខាភិបាល ដើម្បីត្រៀមរៀបចំការធ្វើតេស្ដវ៉ាក់សាំងនៅដំណាក់កាលទី២៕

បកប្រែដោយ Thuy Anh