ពាក់ព័ន្ធដល់ការព្យាករណ៍ពីសេណារីយ៉ូកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាល ២០២១-២០២៥ លោកបណ្ឌិត Dang Duc Anh នាយករងនៃមជ្ឈមណ្ឌលព័ត៌មាននិងព្យាករណ៍សេដ្ឋកិច្ច-សង្គមជាតិបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២១ ទំនងជា នឹងសម្រេចបានកំណើនខ្ពស់ឡើងវិញ។ មានសេណារីយ៉ូចំនួន ២ ត្រូវបានធ្វើឡើង។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ baoquocte.vn)

តាមសេណារីយ៉ូទី១ថា ប្រសិនបើកំណើនសេដ្ឋកិច្ចសកលស្ដារឡើងវិញខណៈដែលជម្ងឺរាតត្បាត Covid-19 ត្រូវបានរុញថយក្រោយជាបណ្ដើរៗនោះ គឺវៀតណាមអាចសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណ ៦,១៧% និងសន្ទស្សន៍ CPI ជាមធ្យមប្រមាណ ៣,៨%។ សកម្មភាពផលិតកម្មក្នុងស្រុកនឹងស្ដារឡើងវិញ ការវិនិយោគរបស់វិស័យរដ្ឋនឹងកើនឡើង៧%។ គោលនយោបាយរូបិយវត្ថុនឹងបន្តត្រូវបានកែសម្រួលដោយបត់បែនតាមកាលៈទេសៈ ដើម្បីជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ក្នុងសេណារីយ៉ូផ្សេងមួយទៀត ប្រសិនបើសេដ្ឋកិច្ចសកលស្ដារឡើងវិញដោយល្បឿនលឿនជាងការគ្រោងទុក វៀតណាមអាចសម្រេចបានកំណើន GDP ចំនួន ៦,៧២% និង CPI ជាមធ្យមប្រមាណ ៤,២% ក្នុងឆ្នាំ ២០២១។ សកម្មភាពផលិតកម្ម អាជីវកម្ម និងវិនិយោគ នឹងវិលត្រឡប់ទៅរកភាពប្រក្រតីក្នុងឆ្នាំនេះតែម្ដង។ លើសពីនេះទៅទៀត ដោយការទាញយកបាននូវប្រៀបខ្លាំងមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងលំហូរទុនវិនិយោគនោះ សកម្មភាពផលិតកម្ម អាជីវកម្មក្នុងប្រទេសនឹងមានការរីកចម្រើនឡើងវិញយ៉ាងឆាប់រហ័សផងដែរ។ ក្នុងសេណារីយ៉ូនេះ កំណើនវិនិយោគនៅក្នុងវិស័យរដ្ឋអាចសម្រេចបាន៨%៕

តាម vovworld.vn