leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Danh Vuong ប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ប្រគល់ទង់ជាតិមាតុភូមិដល់អ្នកនេសាទ

នៅក្នុងកម្មវិធី តំណាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានប្រគល់រូបថតលោកអ៊ំហូចំនួន ៥.០០០ សន្លឹក និងទង់ជាតិចំនួន ១៦.០០០ សន្លឹក ជូនប្រជានេសាទនៅខេត្ត Phu Yen ព្រមទាំងផ្តល់អាហារូបករណ៍ចំនួន ២០ និងអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់សិស្សានុសិស្សរៀនពូកែ។ តំណាងធនាគារ VietinBank បានប្រគល់អំណោយចំនួន ១០០ ចំណែកជូនគ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារក្រីក្រ។

ក្នុងឱកាសអបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានបញ្ជាណែនាំបណ្ដាអង្គភាពក្នុងកងទ័ពទាំងមូល ចាប់ពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ ប្រគល់រូបថតលោកអ៊ំហូចំនួន ៦០.០០០ សន្លឹក និងទង់ជាតិជាង ២០០.០០០ សន្លឹក ជូនប្រជាជននៅតាមតំបន់ព្រំដែន សមុទ្រ និងកោះ ព្រមទាំងរៀបចំកម្មវិធី “និទាឃរដូវនៅតំបន់ព្រំដែនពោរពេញទៅដោយមនោសញ្ចេតនាជាមួយប្រជាជន” ហើយផ្តល់ផ្ទះរាប់រយខ្នង អំណោយរាប់ម៉ឺនចំណែកជូនគ្រួសារទទួលរបបពីរដ្ឋ គ្រួសារក្រីក្រ និងប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្ស ដែលមានតម្លៃសរុបជិត ១០ ពាន់លានដុង រួមចំណែកថែទាំជនរួមជាតិភាគតិចនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Huyen Trang