*យោងតាមខេត្ដ Quang Nam បានឲ្យដឹងថា នាវេលាម៉ោង ២៣:00 ថ្ងៃទី ២៨ ខែតុលា ការរអិលបាក់ដីបានបណ្ដាលឲ្យមនុស្សបាត់ខ្លួនចំនួន ៥៨ នាក់ ហើយបានរកឃើញសាកសព ៧ នាក់។

នារសៀលថ្ងៃទី ២៨ ខែតុលា ដោយសាររងឥទ្ធិពលនៃព្យុះលេខ ៩ នៅភូមិលេខ ១ ឃុំ Tra Leng ស្រុក Nam Tra My ខេត្ត Quang Nam បានកើតមានឧប្បត្តិហេតុរអិលបាក់ដីដែលបណ្ដាលឲ្យលំនៅដ្ឋានរបស់ប្រជាជនជាច្រើនរងការបាក់រលំក្រោមដីភក់។ បន្ទាប់ពីកើតមានឡើងឧប្បត្តិហេតុបាក់ដីនោះ អាជ្ញាធរស្រុកបានជម្លៀសគ្រួសារចំនួន ១០០ គ្រួសារទៅទីទួលសុវត្ថិភាព។

leftcenterrightdel
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរនៅស្រុក Nam Tra My ខេត្ត Quang Nam (រូបថត៖ baochinhphu.vn)

បន្ទាប់ពីទទួលបានព័ត៌មាន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ញើសារទូរលេខបន្ទាន់ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិស្នើឲ្យមានការសម្របសម្រួលរវាងកងកម្លាំងពាក់ព័ន្ធនានាដើម្បីចាត់វិធានការចាំបាច់ក្នុងការជួយសង្គ្រោះជនរងគ្រោះដោយសារឧប្បត្តិហេតុរអិលបាក់ដី។

នាវេលាម៉ោង ២២:00 យប់ ថ្ងៃទី ២៨ ខែតុលា នៅបញ្ជាការដ្ឋានយោធាខេត្ត Quang Nam លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong និងថ្នាក់ដឹកនាំខេត្ត Quang Nam រួមទាំងថ្នាក់ដឹកនាំយោធភូមិភាគទី ៥ និងបញ្ជាការដ្ឋានយោធាខេត្តបានកោះហៅកិច្ចប្រជុំបន្ទាន់ស្ដីពីករណីបាក់ដីធ្ងន់ធ្ងរទាំង ២ នៅស្រុក Nam Tra My ដែលបណ្ដាលឲ្យមនុស្សបាត់ខ្លួនជាច្រើន។

leftcenterrightdel
ទីដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquangnam.vn)
leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ baoquangnam.vn)

មានប្រសាសន៍នៅក្នុងកិច្ចប្រចុំ  លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យប្រមូលកម្លាំង និងមធ្យោបាយដើម្បីជួយសង្គ្រោះជនរងគ្រោះ។ ជាមួយគ្នានោះ លោកក៏បង្កើតទីបញ្ជាការនៅស្រុក Bac Tra My ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ដ។ កងទ័ព នគរបាល និងស្ថាប័នពាក់ព័ន្ធរបស់មូលដ្ឋាន និងយោធភូមិភាគទី ៥ នឹងចូលរួមការជួយសង្គ្រោះជនរងគ្រោះ។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung  ស្វែងយល់អំពីភូមិសាស្ដ្រនៅឃុំ Tra Leng និង Tra Van នៅលើផែនទី (រូបថត៖ baoquangnam.vn)

លោកឧបនាយករដ្ឋមន្រ្តី  Trinh Dinh Dung បានសង្កត់ធ្ងន់ថា ក្នុងដំណើរការស្វែរក ជួយសង្គ្រោះជនរងគ្រោះត្រូវធានាបាននូវសុវត្ថិភាពជាដាច់ខាត ប្រុងប្រយ័ត្នខ្ពស់សម្រាប់កងកម្លាំង ប៉ុន្តែត្រូវធានាការស្វែងរកជាបន្ទាន់៕

បកប្រែដោយ Pham Diep