អង្គការ Plan International មានសកម្មភាពជាច្រើននៅខេត្ត Quang Binh និងខេត្ត Quang Tri ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកដោយការជួយឧបត្ថម្ភកុមារ ១០,០០០ នាក់នៅឃុំចំនួន៣០ នៃស្រុក Dakrong ស្រុក Huong Hoa ស្រុក Minh Hoa ស្រុក Le Thuy និងស្រុក Quang Ninh។

leftcenterrightdel
កម្មាភិបាលនៃអង្គការ Plan International ជូនគ្រឿងឧបភោគបរិភោគដល់ប្រជាជននៅខេត្ត Quang Tri 

យោងតាមអង្គការ Plan International បានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែ ដោយបានចែកជា ៣ ដំណាក់កាល ថវិកាក្នុងទឹកប្រាក់ ២៦.៣ ពាន់លានដុង នឹងផ្តល់ជូនប្រជាជន ២០០,០០០ នាក់ ជាពិសេសគឺក្រុមគ្រួសារដែលមានមនុស្សបាត់បង់ជីវិត ក្រុមគ្រួសារដែលមានជនពិការ កុមារ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន ក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារឧបត្ថម្ភកុមារ។

គិតត្រឹមថ្ងៃទី២៦ ខែតុលា អង្គការ Plan International បានផ្តល់ជូនគ្រឿងឧបភោគបរិភោគដល់ក្រុមគ្រួសារ ៣,៦០០ គ្រួសារដែលរស់នៅឃុំចំនួន១២ នៃស្រុក Dakrong ស្រុក Huong Hoa និងខេត្ត Quang Tri៕

បកប្រែដោយ Thuy Anh