leftcenterrightdel
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំវៀតណាម លោកស្រី Ann Måwe មានប្រសាសន៍នៅសិក្ខាសាលា

យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Ann Måwe ទោះបីមានឧត្តមភាពអាស្រ័យដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីក៏ដោយ ក៏វៀតណាមកំពុងប្រឈមនឹងបញ្ហាមួយគឺការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ហេតុដូច្នេះ ស៊ុយអែតត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមលើវិស័យបច្ចេកវិទ្យា ក៏ដូចជាហិរញ្ញវត្ថុសម្រាប់វៀតណាមត្រៀមឲ្យបានល្អបំផុតនៅពេលខិតចូលជិតឧស្សាហកម្ម ៤.០ ព្រមទាំងឆ្លៀតយកឱកាស FTA រវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ដែលនាំមក។

នៅក្នុងសិក្ខាសាលា អង្គភាពអាជីវកម្មរបស់វៀតណាម និងស៊ុយអែតបានពិភាក្សាអំពីការអភិវឌ្ឍឧស្សាហកម្មជំនួយប្រកបដោយនិរន្តរភាព ដោយបង្កើនភាពប្រកួតប្រជែងនៃផលិតផល ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ផលិតកម្ម៕

បកប្រែដោយ Huyen Trang