leftcenterrightdel
កម្មាភិបាល និងសមាជិកានៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយរៃអង្គាសប្រាក់ដើម្បីជួយប្រជាជននៅភាគកណ្តាលរបស់វៀតណាម

ក្នុងជំនួប តំណាងទាំងឡាយបានរំលឹកឡើងវិញនូវការកសាង និងការអភិវឌ្ឍសហព័ន្ធសមាគមនារីវៀតណាម ក៏ដូចជាការរួមវិភាគទានរបស់នារីក្នុងការកសាង និងការពារមាតុភូមិ។ ក្នុងឱកាសនេះ បញ្ជាការដ្ឋានរដ្ឋធានីហាណូយបានបំផុសចលនារៃអង្គាសប្រាក់ដើម្បីជួយប្រជាជននៅភាគកណ្តាលរបស់វៀតណាម ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់។

*នារសៀលថ្ងៃទី១៩ ខែតុលា អគ្គនាយកដ្ឋានបច្ចេកទេស បានរៀបចំកម្មវិធីសិល្បៈ និងជួបសំណេះសំណាលក្រោមប្រធានបទអបអរសាទរទិវាបង្កើតសហព័ន្ធសមាគមនារីវៀតណាម និងរំលឹកខួបលើកទី១០ នៃទិវានារីវៀតណាម។ ក្នុងឱកាសនេះ  តំណាងទាំងឡាយបានស្ដាប់ព័ត៌មានអំពី "សិទ្ធិស្ត្រី សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព"។ គួរឲ្យរំលឹកថា ក្នុងចំណោមសកម្មភាពអបអរសាទរចំពោះទិវាបង្កើតសហព័ន្ធសមាគមនារីវៀតណាម នាថ្ងៃទី១៥ និងទី១៦ ខែតុលា នាយកដ្ឋាននយោបាយ (អគ្គនាយកដ្ឋានបច្ចេកទេស) បានរៀបចំការប្រកួតកីឡា រវាងបណ្ដាស្ថាប័នសមាគមនារី នៃអគ្គនាយកដ្ឋានបច្ចេកទេស។

*នារសៀលថ្ងៃទី១៩ ខែតុលា បញ្ជាការដ្ឋានកងឆ្មាំសមុទ្របានរៀបចំជំនួបសំណេះសំណាល និងការប្រឡង “នារីស្រស់ស្អាតក្នុងអាវសម្លៀកបំពាក់ផាយវៀតណាម”។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងបំណងលើកទឹកចិត្តកម្មាភិបាល និងសមាជិកាបានខិតខំឆ្លងកាត់ការលំបាក ប្ដេជ្ញាចិត្តបំពេញល្អភារកិច្ច អនុវត្តប្រកបដោយជោគជ័យនូវគោលដៅក្នុងកម្មវិធីរបស់នារីកងទ័ព និងអង្គភាពនៅដំណាក់កាល ២០១៦-២០២១៕

បកប្រែដោយ Thuy Anh