leftcenterrightdel
ការរាយការណ៍ស្ថានភាពសុខភាពចំពោះមនុស្សដែលចូលក្នុងប្រទេស ដើម្បីបង្ការជំងឺរាតត្បាត Covid-19 (រូបថត៖ vnanet.vn)

នៅក្នុងអត្ថបទនេះ អ្នកនិពន្ធបានលើកឡើងថា អ្នកឆ្លងជំងឺ Covid-19 នៅវៀតណាម មានចំនួនជាង ១,១២២ នាក់ ហើយនេះគឺជាតួលេខតិចណាស់បើប្រៀបធៀបទៅនឹងចំនួនប្រជាជនជិត ១០០ លាននាក់។ អ្នកនិពន្ធបានវាយតម្លៃខ្ពស់ចំពោះវិធានការណ៍បង្ការការរីករាលដាលនៃជំងឺ Covid-19 តាំងពីដំបូងរបស់វៀតណាម។ ស្ថាប័នសុខាភិបាលបានអនុវត្តយុទ្ធសាស្ត្រធ្វើតេស្ត Covid-19 ដោយផ្តោតលើករណីដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺនៅទីប្រជុំជន។

យោងតាមអត្ថបទមួយនេះ ការតាមដានយ៉ាងទូលំទូលាយដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលមានហានិភ័យឆ្លងមេរោគ និងបង្កើតកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេសម្រាប់អ្នកឆ្លងជំងឺ និងភ្ញៀវអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យ និងការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍ ក៏ជាវិធានការណ៍ដែលមានប្រសិទ្ធភាពផងដែរ៕

បកប្រែដោយ Huyen Trang