ទោះបីជាប្រទេសវៀតណាមមិនមានសហគ្រាសណាមួយចូលរួមពិព័រណ៍នេះក៏ដោយ ក៏ផលិតផលម៉ាកវៀតណាមនៅតែបានបង្ហាញនៅទីនេះ។

យោងតាមការវាយតម្លៃពីសហគ្រាសរុស្ស៊ីឲ្យដឹងថា បច្ចុប្បន្នយីហោរបស់វៀតណាមកំពុងមានការពេញនិយម និងបញ្ជាក់បានគុណភាពក្នុងការប្រកួតប្រជែងនៅផ្សារទំនើប និងភោជនីយដ្ឋាននានានៅប្រទេសរុស្ស៊ី។

leftcenterrightdel
នៅឆ្នាំនេះពិព័រណ៍ចំណីអាហារអន្តរជាតិម៉ូស្គូមានស្តង់ប្រហែល ៤០០ ដែលភាគច្រើនគឺសហគ្រាសនៅប្រទេសម្ចាស់ផ្ទះ (រូបថត៖ fishnet.ru)

លោក Anton Kudryatsev អគ្គនាយកក្រុមហ៊ុន "Vietcoco" ដែលមានអាស័យដ្ឋាននៅទីក្រុង Krasnoyarsk (ភាគខាងកើត Sibiri) បានឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនលោក​កំពុងផ្តល់ផលិតផលសរីរាង្គដែលកែច្នៃពីដូងរបស់វៀតណាមទៅអ្នកលក់រាយ។  លោកបានសម្តែងក្តីរីករាយដែលបានដឹងថាប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញដូងជួរមុខនៅលើពិភពលោក ហើយជឿជាក់ថាការនាំយកផលិតផលដែលកែច្នៃពីដូងនេះ ទៅកាន់ទីផ្សាររុស្ស៊ីនឹងរួមចំណែកក្នុងការបង្កើនការផ្ដោះប្តូរពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការនាំចេញផលិតផលនេះទៅកាន់ទីផ្សារនៃបណ្តាប្រទេសចំណុះសហគមន៍រដ្ឋឯករាជ្យ (CNG) ទៀតផង៕

បកប្រែដោយ Duy Hoan