leftcenterrightdel
យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលមធ្យម និងរយៈពេលវែងនៅតែមានសញ្ញាវិជ្ជមាន (ប្រភព៖ tapchitaichinh.vn)

វាយតម្លៃចំពោះកំណើនសេដ្ឋកិច្ចរបស់ ADB លោកសេដ្ឋកិច្ចវិទូ Nguyen Bich Lam អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិបានមានប្រសាសន៍ថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចវៀតណាម ក៏ដូចជាសមស្របនឹងការប៉ាន់ស្មាន របស់អគ្គនាយកដ្ឋានស្ថិតិ។ នៅក្នុងសម័យប្រជុំនៃរដ្ឋាភិបាលប្រចាំខែសីហាឆ្នាំ២០២០ កន្លងមក ក្រសួងផែនការនិងវិនិយោគវៀតណាម បានរាយការណ៍ទៅរដ្ឋាភិបាលអំពីការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២០ នឹងសម្រេចបានពី ២ ទៅ ៣%។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងបើកចំណាយទុនវិនិយោគសាធារណៈ ព្រមទាំងកែលម្អបរិយាកាសធុរកិច្ចក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ ក៏ដូចជាសម្រាប់បណ្តាឆ្នាំបន្តទៀត។ ក្រៅពីនេះ សេដ្ឋកិច្ចវៀតណាមក៏នឹងទទួលបានអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ដែលត្រូវបានចាត់ទុកថាជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម លើវិស័យកសិកម្ម ជលផល និងឧស្សាហកម្មផងដែរ៕

តាម vovworld