leftcenterrightdel
លោក Phan Van Sau ចុះសួរសុខទុក្ខព្រះសង្ឃ Duong Nhon (រូបថត៖ vnanet.vn)

ក្នុងឱកាសបុណ្យសែនដូនតា ថ្នាក់ដឹកនាំខេត្ត Soc Trang បានចុះសួរសុខទុក្ខនិងជូនអំណោយដល់វត្ដខ្មែរចំនួន ៩២ ក្នុងខេត្ដ ព្រមទាំងជួបសំណេះសំណាល លើកទឹកចិត្ត និងជូនពរដល់ថ្នាក់ដឹកនាំនៃជនរួមជាតិខ្មែរ គ្រួសារទទួលរបបឧបត្ថម្ភពីរដ្ឋ អ្នកចូលនិវត្តន៍ និងគ្រួសារខ្មែរក្រីក្រ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែកញ្ញា លោក Phan Van Sau លេខាគណៈកម្មាធិការបក្សខេត្ត Soc Trang និងគណៈប្រតិភូបានចុះសួរសុខទុក្ខ និងជូនពរព្រះសង្ឃ Duong Nhon  ប្រចៅអធិការវត្ដ Prek On Dok នៅឃុំ Thanh Phu ស្រុក My Xuyen ខេត្ដ Soc Trang ទទួលអំណរបុណ្យសែនដូនតាក្នុងក្ដីសប្បាយរីករាយ និងសុភមង្គល។

ក្នុងឱកាសនេះដែរ លោក Phan Van Sau ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ព្រះសង្ឃពុទ្ធបរិស័ទចំពោះការអភិវឌ្ឍរបស់មូលដ្ឋានផងដែរ៕

បកប្រែដោយ Pham Diep