លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងគណៈកម្មាធិការជាតិឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងជួយសង្គ្រោះរួមជាមួយស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានាត្រូវបន្តតាមដានយ៉ាងម៉ឹងម៉ាត់នូវការវិវឌ្ឍនៃខ្យល់ព្យុះ និងទឹកជំនន់ ព្រមទាំងដឹកនាំ និងដាក់ចេញភារកិច្ចពិសេស។

leftcenterrightdel
ផែនទី ទីតាំង និងការព្យាករណ៍ខ្យល់ព្យុះទី ៥ នៅថ្ងៃទី ១៦ ខែកញ្ញា

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះខ្យល់ព្យុះទី៥ និងទឹកជំនន់។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យឡើងវិញនូវផែនការជម្លៀស ប្រជាជនទៅកាន់កន្លែងសុវត្ថិភាព ព្រមទាំងរៀបចំកម្លាំង និងមធ្យោបាយដើម្បីអនុវត្តផែនការការពារអាយុជីវិតរបស់ប្រជាជននៅតំបន់គ្រោះថ្នាក់។ បណ្តាមូលដ្ឋានត្រូវបន្តសម្របសម្រួលជាមួយកងកម្លាំងការពារព្រំដែន វិស័យជលផល និងវិស័យដឹកជញ្ជូនដើម្បីត្រួតពិនិត្យទូក នាវា មធ្យោបាយធ្វើប្រតិបត្តិការនៅតាមសមុទ្រប្រកបដោយសុវត្ថិភាព៕

បកប្រែដោយ Huyen Trang