leftcenterrightdel
រូបថតឧទាហរណ៍ (quyhotronongdan.vn)

ជាក់ស្តែង តម្លៃនៃការនាំចេញផលិតផលឈើ និងរុក្ខផល សម្រេចបាន ៦.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៦.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនោះដែរ ទំហំពាណិជ្ជកម្មនៃការនាំចេញផលិតផលមួយចំនួនទៀតនៃវិស័យកសិកម្ម បានធ្លាក់ចុះដោយសារផលប៉ះពាល់នៃជំងឺ Covid-19 ។

ដូច្នេះ ទំហំពាណិជ្ជកម្មនៃការនាំចេញកសិផល រុក្ខផល និងជលផលនៅខែកក្កដា ឆ្នាំ ២០២០ សម្រេចបាន ៣.៤ ពាន់លានដុល្លារអាមេរិក ដែលនាំឲ្យ​តម្លៃសរុបនៃការនាំចេញក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២០ សម្រេចបាន ២២.៣១ ពាន់លានដុល្លារអាមេរិក ពោលគឺចុះ ២.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕

បកប្រែដោយ Huyen Trang