leftcenterrightdel
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅហ៊ូស្តុន សហរដ្ឋអាមេរិកជួយពលរដ្ឋបំពេញបែបបទនៅអាកាសយានដ្ឋាន (រូបថត៖ Vieetnam&Thegioi)

 

អ្នកដំណើរទាំងអស់នេះរួមមាន ក្មេងៗ មនុស្សចាស់ អ្នកឈឺ ស្ដ្រីមានផ្ទៃពោះ និស្សិតគ្មានទីស្នាក់នៅដោយសារការបិទអន្តេវាសិកដ្ឋាន និងករណីដែលជួបការលំបាកផ្សេងទៀត។

ដោយមានគោលដៅធានាសុខភាពដល់ពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ក្រុមហ៊ុនអាកាសចរណ៍ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់អំពីសន្តិសុខ សុវត្ថិភាព និងអនាម័យក្នុងពេលហោះហើរ។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ ជាភ្លាមៗ ពលរដ្ឋទាំងនេះត្រូវបានពិនិត្យសុខភាព និងដាក់ឲ្យនៅកន្លែងដាច់ដោយឡែកពីគេតាមការកំណត់។

គួររំលឹកថា នៅថ្ងៃទី ៥ ខែសីហា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងក្រុមហ៊ុនអាកាសចរណ៍ VietJet វៀតណាម បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចជប៉ុនរៀបចំជើងហោះដើម្បីបញ្ជូនពលរដ្ឋចំនួន ២២០ នាក់ពីប្រទេសជប៉ុន​ វិលប្រឡប់មកប្រទេសវិញ។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh ខេត្ដ Khanh Hoa ភ្លាមៗ ពលរដ្ឋទាំងនេះត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅកន្លែងដាច់ដោយឡែកពីគេតាមការកំណត់៕

បកប្រែដោយ Pham Diep