យោងតាមអត្ថបទនេះ វៀតណាមបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺចាប់តាំងពីចុងខែមេសាឆ្នាំ ២០២០ មក។ យ៉ាងណាមិញ អ្នកជំងឺធ្ងន់ធ្ងរបំផុតលេខ ៩១ ជាជនជាតិអង់គ្លេសអាយុ ៤៣ ឆ្នាំ ដែលជាអ្នកបើកយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញ ហើយការសង្គ្រោះអ្នកជំងឺលេខ ៩១ បានក្លាយជាអាទិភាពរបស់វៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

សាស្ត្រាចារ្យផ្នែកជំងឺឆ្លង លោក Guy Thwaites ប្រធានអង្គភាពស្រាវជ្រាវខាងគ្លីនិក នៃសាកលវិទ្យាល័យ Oxford ប្រចាំនៅវៀតណាមបានវាយតម្លៃថា “វៀតណាមមានសកម្មភាពយ៉ាងឆាប់រហ័សដោយសារវៀតណាមបានយល់ច្បាស់ពីគ្រោះថ្នាក់នៃជំងឺឆ្លងដែលមិនទាន់បានគ្រប់គ្រង។ ទន្ទឹមជាមួយគ្នានោះ ប្រជាជនវៀតណាមក៏បានយល់ច្បាស់ពីការគំរាមកំហែងពីជំងឺឆ្លង ហើយដឹងថាត្រូវមានវិធានការទប់ស្កាត់ជំងឺយ៉ាងឆាប់បំផុត។ វៀតណាមបានត្រៀមយ៉ាងល្អណាស់!”។ លោកសាស្រ្តាចារ្យរូបនេះក៏បានបង្ហាញនូវទំនុកចិត្តលើភាពត្រឹមត្រូវនៃចំនួនអ្នកឆ្លងតិចហើយមិនមានអ្នកស្លាប់ដោយសារ COVID-19  នៅវៀតណាមខណៈដែលលោកបានទទួលទិន្នន័យផ្លូវការ និងតាមរយៈដំណើរទស្សនកិច្ចមន្ទីរពេទ្យនានានៅវៀតណាមផងដែរ៕

តាម vovworld.vn