leftcenterrightdel
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh (រូបថត៖ baocongthuong)

 

កិច្ចប្រជុំនេះ សំដៅជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីនិងឆ្លៀតយកផលប្រយោជន៍ជាអតិបរមា​ពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរចូលទៅក្នុងទីផ្សារគ្នាទៅវិញទៅមកក្នុងបរិបទដែលបណ្ដាប្រទេសស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីគ្រប់គ្រងបានជំងឺ COVID-19 ។

រដ្ឋមន្រ្តីទាំងពីរបានចែករំលែកនូវស្ថានភាពទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅប្រទេសទាំងពីរ ព្រមទាំងស្នើឱ្យពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការផលិតនិងការនាំចេញ ជាពិសេសគឺការនាំចេញម៉ាស់ សម្លៀកបំពាក់ការពារខ្លួនក្នុងបរិបទនៃការរីករាលដាល COVID-19 ។

រដ្ឋមន្រ្តីទាំងពីរបានឯកភាពនឹងបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនានាឱ្យរក្សាការជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាប្រចាំនៅគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong