leftcenterrightdel
រូប​ថតឧទាហរណ៍  (vneconomy.vn)

ជាមួយនឹងជោគជ័យដែលទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 វៀតណាមបានបង្ហាញឲ្យពិភពលោកឃើញអំពីសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់ទៅនឹងការគំរាមកំហែងដ៏ស្មុគស្មាញានានា។ យោងតាមអត្ថបទនេះ ទោះជាមានហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏ប្រទេសវៀតណាមនៅតែកំណត់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ចគឺ ៥% ក្នុងឆ្នាំ២០២០ ។ ការសែត DW បាកដកស្រង់សម្តីរបស់លោកសាស្ត្រាចារ្យរង Vu Minh Khuong នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានឲ្យដឹងថា គោលដៅនេះគឺ "មានមហិច្ឆតា ប៉ុន្តែវាមិនស្រមើស្រមៃនោះទេ។ យោងតាមលោកសាស្ត្រាចារ្យរងរូបនេះឲ្យដឹងថា ការវិនិយោគក្នុងទ្រង់ទ្រាយធំរបស់រដ្ឋាភិបាល និង​រួមជាមួយការប្រើប្រាស់ជាលក្ខណៈឯកជននោះ​វា​នឹងជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ លោក Adam McCarty បានមានប្រសាសន៍ថា ការគ្រប់គ្រងល្អនៃការរីក​រាល​ដាល​ Covid-19 នៅប្រទេសវៀតណាម “គឺជាសញ្ញាល្អមួយសម្រាប់វិនិយោគិនបរទេស”៕

បកប្រែដោយ Duy Hoan