leftcenterrightdel
 
leftcenterrightdel
បងប្អូនសំដែងក្ដីសប្បាយរីករាយក្រោយពីទទួលបានអំណោយ (រូបថត៖ vov.vn)

 

គណៈកម្មការរៀបចំបានប្រគល់អំណោយចំនួន ១៣០ កញ្ចប់ រួមមានអង្ករ ស្ករ ទឹកត្រី ស្ករគ្រាប់ នំ ជូនគ្រួសារក្រីក្រនៅរាជធានីភ្នំពេញដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19។ អំណោយទាំងនេះត្រូវបានឧបត្ថម្ភដោយពាណិជ្ជករវៀតណាមមួយចំនួន និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

គួររំលឹកថា នេះគឺជាលើកទី ៣ ដែលក្រុមពាណិជ្ជករខាងលើនេះបានជួយដល់ប្រជាជនក្រីក្រនៅរាជធានីភ្នំពេញដោយមានអំណោយ​ជិត ៣០០ កញ្ចប់។

នាពេលថ្មីៗនេះ សហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមបានទទួលការជួយឧបត្ថម្ភពីក្រសួង ស្ថាប័ននិងទីក្រុង ខេត្ដនានា  រួមទាំងសប្បុរសជនជាច្រើនពីវៀតណាម។ ក៏ប៉ុន្ដែជីវភាពរស់នៅរបស់ប្រជាជននៅតែមានការលំបាកយ៉ាងខ្លាំង។ ជាមួយប្រពៃណី “ស្លឹកល្អជាជួយគាំពារស្លឹកដាច់” សហគមន៍វៀតណាមនៅកម្ពុជាបាននិងកំពុងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះ៕

បកប្រែដោយ Pham Diep