leftcenterrightdel
ទូរទស្សន៍ជប៉ុនកោតសរសើរចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅវៀតណាម (baoquocte.vn)

 

NHK បានវាយតម្លៃថាក្នុងបរិបទនៃជំងឺ COVID-19  កំពុងបន្តរីករាលដាលពាសពេញពិភពលោក ខណៈដែលប្រទេសវៀតណាមបានទប់ស្កាត់ការរីករាលដាលនៃជំងឺយ៉ាងល្អដោយមានករណីឆ្លងជំងឺចំនួន ៣២៤ ករណី ហើយគ្មានអ្នកស្លាប់។ NHK ចាត់ទុកថា វិធានការនានានិងការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាលវៀតណាមគឺជាមូលហេតុដែលនាំមកនូវភាពជោគ ជ័យនេះ។

ទូរទស្សន៍ NHK ក៏បានដកស្រង់សម្តីលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិមួយចំនួននៅថ្ងៃទី ២១ ឧសភា ដោយសង្កត់ធ្ងន់ថា វៀតណាមបានយល់ព្រមលះបង់ផលប្រយោជន៍សេដ្ឋកិច្ចក្នុងរយៈពេលខ្លីដើម្បីការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការគ្រប់គ្រងជំងឺភ្លាមៗគឺជាមូលដ្ឋានសម្រាប់អ្នកទេសចរអន្តរជាតិនិងវិនិយោគិនអន្តរជាតិវិលត្រឡប់មកប្រទេសវៀតណាមវិញ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសន្យាថានឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសចូលមកវិនិយោគបន្ថែមទៀតនៅប្រទេសវៀតណាម៕

បកប្រែដោយ Pham Diep