leftcenterrightdel
នំបុ័ងវៀតណាមជូនចំពោះបណ្ដាវេជ្ជបណ្ឌិតប្រយុទ្ធប្រឆាំងនឹង Covid-19 នៅឥណ្ឌូនេស៊ី (រូបថត៖ VOV Indonesia)

នំបុ័ងវៀតណាមជាង១ ពាន់គ្រឿងក្នុងកម្មវិធី “Our love for you” (សេចក្ដីស្នេហ៍របស់យើងខ្ញុំចំពោះអ្នក) ត្រូវបានបញ្ជូនទៅកាន់បណ្ដាមន្ទីរ ពេទ្យដែលទទួលបានភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅរដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កម្មវិធីនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន Yeu Saigon Group នៅហ្សាកាតា។ លោកស្រី Le Thi Tuyet Mai នាយិកាក្រុមហ៊ុនបានចែករំលែកថា៖ “យើងខ្ញុំមានបំណងចង់សម្ដែងការដឹងគុណនិងការលើកទឹកចិត្តចំពោះបណ្ដាគ្រូពេទ្យដែលកំពុងធ្វើការនៅតាមមន្ទីរពេទ្យទាំងនេះ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏មានបំណងចង់រួមដៃជាមួយស្រុកកំណើតទី២របស់យើងខ្ញុំ ដើម្បីយកឈ្នះលើជំងឺរាតត្បាតសកលលើកនេះ។ មូលហេតុដែលយើងខ្ញុំជ្រើសរើសនំបុ័ងវៀតណាមគឺ នេះជាម្ហូបអាហារដ៏ល្បីល្បាញលើពិភពលោក ហើយត្រូវបានប្រជាជនឥណ្ឌូនេស៊ីនិយមចូលចិត្តណាស់”។

នាពេលខាងមុខនេះ ក្រុមហ៊ុន Yeu Saigon Group នឹងបន្តកែច្នៃម្ហូបអាហារជូនដល់មណ្ឌលកុមាកាំព្រារនិងជនក្រីក្រនៅឥណ្ឌូនេស៊ី៕

តាម vovworld