leftcenterrightdel
រូ​ប​ថតឧទាហរណ៍ (vov.vn)

គួរឲ្យកត់សម្គាល់ថា ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានបង្កើតកម្មវិធីទូរស័ព្ទសម្រាប់​ជួយគាំទ្រជាបន្ទាន់ដល់ពលករវៀតណាមនៅឯបរទេស ជាពិសេសនៅកូរ៉េខាងត្បូង និងជប៉ុន។

ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ធ្វើស្ថិតិយ៉ាងជាក់លាក់លើចំនួនពលករ និងអ្នកជំនាញបរទេសដែលកំពុងបំពេញការងារនៅតាមមូលដ្ឋាននីមួយៗ ជាពិសេសចំនួនពលករ និងអ្នកជំនាញដែលនឹងវិលត្រឡប់មកវៀតណាមវិញនាពេលខាងមុខនេះ។ បច្ចុប្បន្ននេះ ក្រសួងកំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីចាត់វិធានការដាក់ឲ្យនៅដាច់ដោយឡែក ឬព្យាបាលជម្ងឺសម្រាប់ពលករនិងអ្នកជំនាញបរទេសដែលនឹងត្រឡប់មកវៀតណាមវិញ រួមទាំងវិធានការនានាសម្រាប់ជួយគាំទ្រសហគ្រាសក្នុងករណីកង្វះពលករ និងអ្នកជំនាញបរទេស ក៏ដូច​ជា​ផ្អាកការផ្តល់អាជ្ញាប័ណ្ណសំរាប់ពលករបរទេសក្នុងករណីមានការផ្ទុះឡើងនូវជម្ងឺឆ្លងនេះនៅឯប្រទេសជាច្រើន៕

បកប្រែដោយ Duy Hoan