leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

 

នៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី បានថ្លែងថា៖ មេរោគផ្លូវដង្ហើម Covid-19 មិនត្រឹមតែជាការប្រឈមសម្រាប់វិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការប្រឈមសម្រាប់ការប្តេជ្ញាចិត្តខាងនយោបាយនិងការដឹកនាំរបស់ស្ថាប័ន គ្រប់លំដាប់ថ្នាក់និងមូលដ្ឋាននានាទៀតផង។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្ដថា ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងមេរោគផ្លូវដង្ហើម Covid-19 ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបន្តអនុវត្តវិធានការប្រយុទ្ធប្រឆាំងមេរោគផ្លូវដង្ហើមនៅវៀតណាមប្រកបដោយប្រសិទ្ធភាព ដោយមិនបានអត្ដនោម័តឡើយ ហើយចាត់ទុកការប្រយុទ្ធប្រឆាំងមេរោគផ្លូវដង្ហើមជាភារកិច្ចចំបង។ ទន្ទឹមនឹងនោះ គ្រប់ស្ថាប័ននិងមូលដ្ឋាន យើងគួរតែខិតខំ កុំអោយមានអ្នកណាម្នាក់ឆ្លងមេរោគនិងព្យាបាលអ្នកជំងឺ Covid-19 ទាំងអស់ឲ្យបានជាសៈស្បើយយ៉ាងឆាប់រហ័ស រួមទាំងជនបរទេសទៀតផង” ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមចេញសេចក្តីណែនាំមួយទៀតស្តីពីការប្រយុទ្ធប្រឆាំងមេរោគផ្លូវដង្ហើម Covid-19 ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើផងដែរថា “យើងត្រូវមានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងមេរោគផ្លូវដង្ហើមផងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង” ។ លោកនាយករដ្ឋមន្រ្តីបានប្រគល់ភារកិច្ចទៅឲ្យក្រសួងផែនការនិងវិនិយោគ រួមទាំងបណ្ដាក្រសួងនិងស្ថាប័នចេញសេចក្តីណែនាំស្តីពីការជំរុញការផលិតកម្មនិងធ្វើអាជីវកម្មដើម្បីរក្សាលំនឹងនៃជីវភាពរស់នៅនិងសង្គម៕

បកប្រែដោយ Thanh Cong