នាពេលព្រឹករាល់ថ្ងៃរដូវរងារឆ្នាំ២០១៩ លោក Bruce Weigl ជនជាតិអាមេរិកម្នាក់តែងតែផឹកកាហ្វេនៅផ្លូវ Nguyen Du ទីក្រុងហាណូយ ប្រទេសវៀតណាម និងសរសេរអ្វីមួយក្នុងសៀវភៅកត់ត្រាតូចមួយ។ លោកសាស្រ្តាចារ្យ កវី Bruce Weigl កំពុងរស់នៅនៅបន្ទប់តូចមួយដែលគាត់បានជួលនៅផ្លូវ Yet Kieu ទីក្រុងហាណូយ។ ក្នុងដំណើរមកវៀតណាមលើកនេះ លោកបានសរសេរប្រលោមលោកអំពីស្រុកស្រែវៀតណាម។ ជាអតីតទាហានម្នាក់ លោក Bruce Weigl ធ្លាប់ចូលរួមសង្រ្គាមនៅខេត្ត Tay Ninh វៀតណាម។  លោកធ្លាប់ចូលរួមចលនាអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក បញ្ចប់សង្រ្គាមនៅវៀតណាម។ លោកបានធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើឱ្យប្រក្រតីទំនាក់ទំនងជាមួយវៀតណាម។ លោកបានឲ្យដឹងថា ស្ថាប័ន FBI បានហៅហើយចង់ជួបគាត់ដើម្បីដឹងថាហេតុអ្វីបានជាគាត់មកប្រទេសវៀតណាមជាញឹកញាប់។ លោក Bruce Weigl បានឆ្លើយថា ប្រសិនបើពួកគេចង់ស្គាល់វៀតណាមសូមទៅទីនោះ។ នៅវៀតណាមមានម្ហូបអាហារដ៏ឆ្ងាញ់ហៅថា ហ្វើ និងសំណល់គ្រាប់បែកដែលអាមេរិកបានទម្លាក់។

leftcenterrightdel
លោក Bruce Weigl អានកំណាព្យនៅសាកលវិទ្យាល័យវប្បធម៌ទីក្រុងហាណូយនាខែធ្នូឆ្នាំ ២០១២

លោក Bruce Weigl ជាកវីជនជាតិអាមេរិកដំបូង ដែលបកប្រែសៀវភៅកំណាព្យវៀតណាម មានចំណងជើង “បណ្ដាកំណាព្យដែលសរសេរអំពីរយៈពេលត្រូវចាប់ខ្លួន” ជាភាសាអង់គ្លេស និងណែនាំដល់មិត្តអ្នកអានអាមេរិកនៅឆ្នាំ១៩៨៧។ សៀវភៅនេះរួមមានកំណាព្យនិពន្ធដោយយុទ្ធជនរំដោះវៀតណាម ក្នុងរយៈពេលត្រូវចាប់ខ្លួន និងវង្វេងក្នុងសម័យសង្រ្គាម។ បន្ទាប់មក លោកបានបកប្រែសៀវភៅកំណាព្យ “ទន្លេនិងភ្នំ” រួមមានកំណាព្យអំពីការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក។ លោកក៏បានបកប្រែសៀវភៅកំណាព្យ “សេចក្តីប្រាថ្នាមានសន្តិភាព” អំពីរយៈពេល ១០ សតវត្សដែលវៀតណាមប្រឆាំងនឹងការឈ្លានពាន។ លោក Bruce Weigl រំពឹងថា លោកចង់ដេកនិងសម្រាកជារៀងរហូតនៅក្នុងវាលស្រែនៅជាយក្រុងហាណូយ។

ខ្ញុំបានរំលឹកឡើងវិញនារាត្រីមួយ នៅឆ្នាំ២០១៣ លោកអនុបណ្ឌិត Bui Duc Thang ធ្វើការនៅវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈិមបានប្រាប់ជាមួយខ្ញុំតាមទូរស័ព្ទថា នាថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៣ កូនស្រី និងកូនប្រសាររបស់លោកស្រីសាស្រ្តាចារ្យ បណ្ឌិត Judith Ladinsky នឹងនាំអដ្ឋិធាតុរបស់ម្ដាយខ្លួនមកវៀតណាមដើម្បីបញ្ចុះនៅទីបញ្ចុះសព Vinh Hang (ស្រុក Ba Vi ទីក្រុងហាណូយ)។ លោកស្រីសាស្រ្តាចារ្យ បណ្ឌិត Judith Ladinsky ទទួលមរណភាពនៅឆ្នាំ២០១១។ នៅប៉ុន្មានឆ្នាំចុងបញ្ចប់នៃជីវិត លោកស្រីបានប្រាប់ជាមួយកូនស្រី និងសហសេវិកវៀតណាមអំពីបំណងប្រាថ្នាពោលខាងលើរបស់លោកស្រី។ ការជ្រើសរើសប្រទេសវៀតណាមជាទីតាំងសម្រាប់ការសម្រាកចុងក្រោយរបស់ខ្លួនបានបង្ហាញពីសេចក្តីស្រឡាញ់របស់លោកស្រីដែលជូនឲ្យប្រទេសវៀតណាម។

ក្នុងរយៈពេលប្រទេសអាមេរិកដាក់ទ័ណ្ឌកម្មវៀតណាម លោកស្រីបានមកវៀតណាមដើម្បីជួយសហសេវិកវៀតណាមពេលដែលវៀតណាមនៅជាប្រទេសក្រីក្រមួយ និងជួបការលំបាកជាច្រើន។ ក្នុងដំណើរនិមួយៗរបស់លោកស្រីបានពាំនាំគ្រឿងជាច្រើនដើម្បីជួយវៀតណាម រួមមាន៖ ថ្នាំ សៀវភៅ ម៉ាស៊ីន។ល។ លោកស្រីក៏ជួយគ្រូពេទ្យវៀតណាមទៅប្រទេសអាមេរិកដើម្បីបណ្ដុះបណ្ដាល ផ្ដល់យោបល់ឲ្យផ្នែកសុខាភិបាលវៀតណាម និងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយផ្នែកផ្សេងៗ។

ដូចជាលោក Bruce Weigl លោកស្រីសាស្រ្តាចារ្យ Judith Ladinsky បានជួបការលំបាកពីប្រទេសវៀតណាម។ ក្នុងរយៈពេលប្រទេសអាមេរិកដាក់ទ័ណ្ឌកម្មវៀតណាម បើជនជាតិអាមេរិកណាមកវៀតណាម គេនឹងក្លាយជាជនសង្ស័យ។ ប៉ុន្តែ ពេលវេលានឹងជួយឱ្យយើងមើលឃើញ និងយល់ត្រឹមត្រូវ។ រហូតដល់ទទួលមរណភាព លោកស្រី Judith Ladinsky បានមកវៀតណាម ១២០ ដង។ លោកស្រីបានជួយវៀតណាមជាច្រើនណាស់ ក្នុងដំណើរទាំងនោះ។

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ដោយមានការយល់ព្រមពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពិធីទទួលអដ្ឋិធាតុរបស់លោកស្រី Judith Ladinsky ត្រូវបានរៀបចំឡើងនៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។ ដោយសារមានជំនួយដែលជូនដល់វៀតណាម លោកស្រីបានទទួលគ្រឿងឥស្សរិយយសមិត្តភាព និងគិត្តិនាមជាច្រើនពីក្រសួងសុខាភិបាល ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន (នៅបច្ចុប្បន្នគឺក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម) សមាគមសហព័ន្ធនារីវៀតណាម។ល។

ឥឡូវនេះ លោក Bruce Weigl បានរស់នៅនៅវៀតណាម។ ពេលខ្លះ លោកបានស្នើឲ្យខ្ញុំសារជាថ្មីម្ដងទៀតថា “ខ្ញុំស្រឡាញ់ទឹកដីនេះ។ នៅពេលខ្ញុំទទួលមរណភាព សូមបញ្ចុះសពរបស់ខ្ញុំនៅទីនេះ”។ សំណើរនោះធ្វើឲ្យខ្ញុំឃើញថា៖ មានមិត្តភក្តិដែលស្រឡាញ់ប្រទេសរបស់យើងយ៉ាងខ្លាំងណាស់!

បកប្រែដោយ Thuy Anh