ជាទម្លាប់ហើយ សកម្មភាពសប្បុរសធម៌របស់កាសែតកងទ័ពប្រជាជនបានចាប់ផ្តើមដោយការផ្តល់អំណោយជូនគ្រួសារក្រីក្រនៅតាមមូលដ្ឋាននានា។ គួរំលឹកថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ២០១៩ កាសែតប្រជាជនបានសហការជាមួយមូលនិធិ Thien Tam  នៃសម្ព័ន្ធក្រុមហ៊ុន Vingroup បានប្រគល់អំណោយជូនគ្រួសារក្រីក្រនៅតាមមូលដ្ឋាននានាដូចជា៖ ខេត្ត Yen Bai ខេត្ត Thai Nguyen ខេត្ត Hung Yen ទីក្រុងហាណូយ និងខេត្ត Thanh Hoa ដែលមានអំណោយសរុបចំនួន១.៦០០ចំណែក (ក្នុងចំណែកនិមួយៗមានតម្លៃ ៥០ ម៉ឺនដុង)។

leftcenterrightdel
គណៈប្រតិភូកាសែតកងទ័ពប្រជាជនបានប្រគល់អំណោយជូនគ្រួសារក្រីក្រ នៅឃុំ La Pan Tan ស្រុក Mu Cang Chai ខេត្ត Yen Ba

មិនត្រឹមតែជួយប្រជាជនដែលជួបការលំបាកប៉ុណ្ណោះទេ កាសែតកងទ័ពប្រជាជនក៏បានយកចិត្តទុកដាក់ចំពោះចលនាជំរុញការសិក្សាទៀតផង។ នៅឆ្នាំ ២០១៩ មូលនិធិជម្រុញការសិក្សាទីក្រុងហាណូយ និងកាសែតប្រជាជនបានប្រគល់ថវិកាចំនួន១០០លានដុងដើម្បីផ្តល់រង្វាន់ដល់សិស្ស និស្សិតដែលមានស្នាដៃល្អក្នុងការសិក្សា ព្រមទាំង​លើកតម្កើងគំរូមនុស្សល្អ អំពើល្អផងដែរ។

លោកឧត្ដមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយក នៃកាសែតកងទ័ពប្រជាជនមានប្រសាសន៍ថា៖ “យើងខ្ញុំមានបំណងចង់ជួយគ្រួសារក្រីក្រឲ្យបានច្រើនថែមទៀតដើម្បីពួកគេកាត់បន្ថយការលំបាក មានជីវភាពរស់នៅសម្បូធូធា។ ក្នុងអត្ថន័យនេះ សកម្មភាពសប្បុរសធម៌របស់កាសែតកងទ័ពប្រជាជនវៀតណាមនឹងបន្តទៅមុខទៀតក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

បកប្រែដោយ Duy Hoan