leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ vnanet.vn)

ក្នុងប៉ុន្មានឆ្នាំកន្លងមក ការទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមត្រូវបានរៀបចំឡើងប្រចាំឆ្នាំនៅទីក្រុង Sydney។ ទីក្រុង Sydney គឺជាតំបន់នៅក្រៅអាស៊ីដែលរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមធំជាងគេនៅលើពិភពលោក។ ដោយមានសហគមន៍ពហុវប្បធម៌ដូចជា ចិន កូរ៉េខាងត្បូង និងវៀតណាមជាដើម ថ្នាក់ដឹកនាំទីក្រុង Sydney រំពឹងថា នេះជាឱកាសដើម្បីធ្វើឲ្យសហគមន៍កាន់តែខិតមកជិតគ្នាថែមទៀត៕

បកប្រែដោយ Thuy Anh