leftcenterrightdel
កាសែត រូបភាព ប្រតិទិនដាក់លក់នៅតាមផ្លូវ Trang Tien ទីក្រុង​ហាណូយ

 

កាសែតសម្រាប់បុណ្យចូលឆ្នាំថ្មីនាគ្រានោះនៅសាមញ្ញណាស់ មានតែឈ្មោះកាសែត និងត្រូវបានបោះពុម្ពជាពណ៌ក្រហមដោយគូររូបមែកម៉ាក់ខៃទៅលើទំព័រដើមនៃការសែតតែប៉ុណ្តោះ។ ក្រៅពីនោះ ទាំងការបោះពុម្ព ទាំងចំនួនទំព័រនៃការសែតនៅតែបានរៀបរៀងដូចជាការសែតប្រចាំថ្ងៃដែរ។ មនុស្សគ្រប់គ្នាចង់បានការសែតសម្រាប់បុណ្យចូលឆ្នាំថ្មីដោយសារវាមានលិខិតជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញ។ ការធ្វើកាសែតសម្រាប់បុណ្យចូលឆ្នាំថ្មីក្រោយពេលដែលភាគខាងត្បូងវៀតណាមត្រូវបានរំដោះនេះ វាបានក្លាយជាទម្លាប់ ដោយត្រូវបានរៀបរៀងយ៉ាងស្អាត និងមានចំនួនទំព័រច្រើនជាង។ តាមរយៈការអភិវឌ្ឍន៍កាសែតសម្រាប់បុណ្យចូលឆ្នាំថ្មីបានបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតម្រូវការខាងវប្បធម៌កាន់តែកើនឡើង រួមទាំង​ការអភិវឌ្ឍបច្ចេកទេសបោះពុម្ភ គុណភាពនៃការចងក្រង និងការបោះពុម្ភផ្សាយក៏ត្រូវបានលើកកំពស់ផងដែរ ។

កាសែតសម្រាប់បុណ្យចូលឆ្នាំថ្មី ជាការកត់សំគាល់នូវលទ្ធផលទាំងឡាយដែលសម្រេចបានក្នុងពេលមួយឆ្នាំកន្លងមក និងជាការរំលឹកឡើងវិញនូវសមិទ្ធិផលសេដ្ឋកិច្ចសង្គម ក៏ដូចជាការបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វីៗបានធ្វើក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ព្រមទាំងដកបានបទពិសោធន៍ល្អៗសម្រាប់ឆ្នាំបន្ត។ កាសែតសម្រាប់បុណ្យចូលឆ្នាំមានតម្រូវការជាទូទៅគឺត្រូវមានគុណភាពល្អ មានភាពសប្បាយរីករាយ និងទាក់ទាញ។ ដោយភាពត្រឹមត្រូវត្រូវបានធានាជារឿងមិនខានហើយ ប៉ុន្តែក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កាសែតត្រូវតែមានភាពទាក់ទាញដល់មិត្តអ្នកអាន ពីព្រោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីយើងគិតថាទំនេរ តែមិនបានទំនេរទេ ដោយសារត្រូវដើរលេងផង ត្រូវទៅសួរសុខទុក្ខ និងជួបជុំ​​ក្រុមគ្រួសារផង "ពិជារវល់ខ្លាំងណាស់" ដូច្នេះ បើសិនជាមានពេលអានការសែតគឹត្រូតែអានអ្វីៗល្អ មានរូបភាពស្អាតៗ និង​ត្រូវបានការរៀបចំតុបតែងគួរឲ្យទាក់ទាញ​ផងដែរ៕

បកប្រែដោយ Duy Hoan