មានប្រសាសន៍ក្នុងពិធី លោក Tran Hai Linh ប្រធាន VKBIA បានឲ្យដឹងថា ទោះជាត្រូវបានបង្កើតនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែ VKBIA បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កើតសាខានៅភាគខាងជើង និងកណ្ដាលរបស់វៀតណាម។ សូមរំលឹកថា VKBIA បានបង្កើតសាខាពីរនៅកូរ៉េខាងត្បូងគឺសាខា VKBIA Busan-Gyeongnam និងសាខា VKBIA Gyeonggido។ 

leftcenterrightdel
ការប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការបង្កើតសាខា VKBIA នៅភាគខាងជើងរបស់វៀតណាម

លោក Tu Thanh Hue ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនិងអាណិកជនវៀតណាមនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមឲ្យដឹងថា ការបង្កើតរបស់សាខា VKBIA នៅភាគខាងជើងរបស់វៀតណាមគឺសញ្ញាល្អរបស់ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។ ក្នុងឱកាសនេះ លោក Nguyen Vu Tung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានជឿជាក់ថា តាមរយៈសកម្មភាពនានារបស់ VKBIA សមាគមនឹងមានការរួមវិភាគទានយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ជាពិសេសគឺលើវិស័យពាណិជ្ជកម្មនិងវិនិយោគ៕

បកប្រែដោយ Thuy Anh