ក្នុងសារលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីដែលផ្ញើដល់សមាគមកាណាដា-វៀតណាម លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីនេះគឺជាឱកាសល្អសម្រាប់ការទទួលស្គាល់ការរួមវិភាគទានដ៏ធំធេងលើគ្រប់វិស័យដែលសហគមជនកាណាដាដើមកំណើតវៀតណាមជូនដល់ប្រទេសកាណាដា។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Justin Trudeau បានជូនពរសហគមន៍អាណិកជនវៀតណាមប្រចាំនៅកាណាដានិងនៅលើពិភពលោកឲ្យ​ជួបតែភ័ពសំណាង និងវិបុលភាព។

យោងតាមនាយកនៃសមាគមកាណាដា-វៀតណាមនៅទីក្រុង Toronto លោក Julie Nguyen ឲ្យដឹងថា ពិធីនេះមានការចូលរួមរបស់មិត្តភក្តិអាស៊ាន អាមេរិកឡាទីន និងតំណាងរបស់រដ្ឋាភិបាល សហគ្រាស និងសាលាជាច្រើន។ ការចូលរួមរបស់តំណាងទាំងឡាយនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ដៃគូកាណាដាក្នុងកិច្ចសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំជាមួយវៀតណាម៕

បកប្រែដោយ Thuy Anh