នាល្ងាចថ្ងៃទី ១១ ខែធ្នូ  ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត Victoria Mekong Cruise បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការនូវនាវាទេសចរណ៍ Victoria Mekong នៅកំពង់ផែ Cai Cui (ខ័ណ្ឌ Cai Rang ទីក្រុង Can Tho)។ នេះគឺជានាវាទេសចរណ៍លំដាប់ផ្កាយ ៤ ដំបូងបង្អស់ដែលចាប់ផ្តើមពីទីក្រុង Can Tho ដឹកភ្ញៀវទេសចរទៅកាន់ទីក្រុងភ្នំពេញ  ក្នុងរយៈពេលពី ៣ ទៅ ៤ យប់។

leftcenterrightdel
នាវាទេសចរណ៍ Victoria Mekong (រូប​ថត៖ thanhnien.vn)

យោងតាមអ្នកតំណាងនៃក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត Victoria Mekong Cruise ឲ្យដឹងថា នាវាទេសចរណ៍ Victoria Mekong មានកំពស់ ៤ ជាន់ ប្រវែង ៧៦.៨ ម ម៉ែត្រ និងទទឹង ១៣.២ ម៉ែត្រ អាចផ្ទុកចំណុះអ្នកដំណើរបាន ៧០ នាក់។

តំបន់កំសាន្ត និងកន្លែងសំរាកលំហែដូចជា ហាងលក់ទំនិញ ស្ប៉ា បណ្ណាល័យ រោងភាពយន្ត ត្រូវបានរៀបចំនៅគ្រប់ទីកន្លែងនៅលើនាវា។ នៅលើនាវានេះ អ្នកទេសចរក៏អាចចូលរួមសកម្មភាពជាច្រើនដូចជា រៀនធ្វើស្រាក្រឡុក - ធ្វើម្ហូប ឬទស្សនាការសម្តែងតន្រ្តីខ្មែរ និងតន្ត្រីប្រជាប្រិយនៅតំបន់ដីសណ្ដទន្លេមេគង្គផងដែរ៕

បកប្រែដោយ Duy Hoan